60. លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។
61. ព្រះអម្ចាស់បែរព្រះភ័ក្ត្រទតមកលោកពេត្រុស។ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
62. លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
63. ពួកអ្នកយាមព្រះយេស៊ូចំអកដាក់ព្រះអង្គ ហើយវាយតប់ព្រះអង្គផង។
64. គេយកក្រណាត់គ្របព្រះភ័ក្ត្រព្រះអង្គ ហើយសួរថា៖ «ទាយមើល៍ អ្នកណាវាយឯង?»។
65. រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។
66. លុះព្រឹកឡើង ពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ជួបជុំគ្នា បង្គាប់ឲ្យគេនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់*របស់គេ។
67. ពួកគេសួរព្រះអង្គថា៖ «ប្រាប់យើងមកមើល៍ តើអ្នកជាព្រះគ្រិស្ដ*ឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោក ក៏អស់លោកពុំជឿខ្ញុំ