គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 2:47-52 Khmer Standard Version (KHSV)

47. អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ​ឆ្លង​របស់​ព្រះ‌អង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។

48. កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។

49. ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។

50. ប៉ុន្តែ មាតា‌បិតា​ពុំ​បាន​យល់​អត្ថ‌ន័យ​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌កុមារ​ឡើយ។

51. បន្ទាប់​មក ព្រះ‌កុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​មាតា‌បិតា​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ មាតា​របស់​ព្រះ‌អង្គ​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។

52. ព្រះ‌យេស៊ូ​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​វាង‌វៃ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ជា​ទី​គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។

សូមអានជំពូកពេញលេញ លូកា 2