គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 2:27-32 Khmer Standard Version (KHSV)

27. ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ*

28. លោក​ស៊ីម្មាន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖

29. «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ!ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ។ដូច្នេះ សូម​ឲ្យ​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គលា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ

30. ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះ

31. ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យប្រជា‌ជាតិ​ទាំង​អស់

32. គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គនិង​ជា​សិរី‌រុងរឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ»។

សូមអានជំពូកពេញលេញ លូកា 2