គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 19:45-48 Khmer Standard Version (KHSV)

45. ព្រះ‌យេស៊ូ​យាង​ចូល​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ

46. ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​អធិស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។

47. ព្រះ‌យេស៊ូ​បាន​បង្រៀន​គេ​នៅ​ក្នុង​ព្រះ‌វិហារ ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ* និង​ពួក​មន្ត្រី នាំ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។

48. ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ប្រឹង​ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ដោយ​យក​ចិត្ត​ទុក​ដាក់។

សូមអានជំពូកពេញលេញ លូកា 19