គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 18:1-5 Khmer Standard Version (KHSV)

1. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា ពន្យល់​សិស្ស*​ឲ្យ​ដឹង​ថា ត្រូវ​តែ​អធិស្ឋាន​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖

2. «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់​ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។

3. មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។

4. ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្ដី​ឲ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ

5. ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ មុខ​ជា​គាត់​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។

សូមអានជំពូកពេញលេញ លូកា 18