គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:55-59 Khmer Standard Version (KHSV)

55. កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។

56. មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​ផែន‌ដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុ‌ការណ៍ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។

57. «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត?

58. ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ នៅ​តាម​ផ្លូវ អ្នក​ត្រូវ​ខំ​សម្រុះ‌សម្រួល​ជា​មួយ​អ្នក​នោះ​ឲ្យ​ហើយ​ទៅ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ដល់​នគរ‌បាល នគរ‌បាល​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​យក​អ្នក​ទៅ​ដាក់​គុក។

59. ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។

សូមអានជំពូកពេញលេញ លូកា 12