គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:10-15 Khmer Standard Version (KHSV)

10. អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​បាន ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។

11. កាល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ចៅ‌ក្រម និង​អ្នក​កាន់​អំណាច មិន​ត្រូវ​ភ័យ​បារម្ភ​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ

12. ដ្បិត​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។

13. ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! សូម​លោក​ប្រាប់​បង​ខ្ញុំ​ឲ្យ​យក​កេរ‌មត៌ក​មក​ចែក​ខ្ញុំ​ផង»។

14. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។

15. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។

សូមអានជំពូកពេញលេញ លូកា 12