គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:62-73 Khmer Standard Version (KHSV)

62. គេ​ធ្វើ​សញ្ញា​សួរ​ទៅ​លោក​សាការី​ថា ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។

63. លោក​សាការី​សុំ​ឲ្យ​គេ​យក​ក្ដារ‌ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ូហាន»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។

64. រំពេច​នោះ ស្រាប់​តែ​លោក​និយាយ​បាន​ដូច​ដើម​វិញ រួច​លោក​បន្លឺ​សំឡេង​សរសើរ​ព្រះ‌ជាម្ចាស់។

65. អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង គ្រប់ៗ​គ្នា ហើយ​ព្រឹត្តិ‌ការណ៍​នេះ​ឮ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។

66. អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌បារមី របស់​ព្រះ‌អម្ចាស់​តាម​ជួយ​ថែ‌រក្សា​កូន​នេះ។

67. ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ថា៖

68. «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលដ្បិត​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​យាង​មករំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

69. ទ្រង់​បាន​ប្រទាន​ព្រះ‌សង្គ្រោះដ៏​មាន​ឫទ្ធិ​មួយ​ព្រះ‌អង្គ​ពី​ក្នុង​ចំណោមព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌជា​អ្នក​បម្រើ​ព្រះ‌អង្គ​មក​ឲ្យ​យើង។

70. ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើងស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម​រយៈព្យាការី*​របស់​ព្រះ‌អង្គ​នៅ​ជំនាន់​ដើម

71. គឺ​ព្រះ‌អង្គ​សង្គ្រោះ​យើងឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និងរួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។

72. ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ដល់​បុព្វបុរស*​របស់​យើងហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី*ដ៏‌វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ

73. គឺ​ព្រះ‌អង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់លោក​អប្រាហាំ*​ជា​បុព្វបុរស​របស់​យើង​ថា

សូមអានជំពូកពេញលេញ លូកា 1