គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:40-53 Khmer Standard Version (KHSV)

40. នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជម្រាប​សួរ​នាង​អេលី‌សាបិត។

41. ពេល​នាង​អេលី‌សាបិត​ឮ​នាង​ម៉ារី​ជម្រាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បម្រះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ

42. រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។

43. តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?

44. កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ

45. នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​ប្រាប់​នាង​មុខ​ជា​បាន​សម្រេច​មិន​ខាន»។

46. ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖«ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់*

47. ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំងព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ

48. ព្រះ‌អង្គ​ទត​មើល​មក​ខ្ញុំដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះ‌អង្គអំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថាខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន

49. ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែងការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ព្រះ‌នាម​របស់​ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ*​មែន!

50. ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គនៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ

51. ទ្រង់​បាន​សម្តែង​ឫទ្ធិ‌បារមីកំចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ

52. ទ្រង់​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែងហើយ​ទ្រង់​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។

53. ទ្រង់​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លានហើយ​បណ្ដេញ​ពួក​អ្នក​មានឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។

សូមអានជំពូកពេញលេញ លូកា 1