គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 8:28-34 Khmer Standard Version (KHSV)

28. យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ

29. ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ ទ្រង់​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បង‌ប្អូន​ជា​ច្រើន។

30. អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​នោះ ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​បាន​សុចរិត ទ្រង់​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុងរឿង​ដែរ។

31. បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?

32. ព្រះ‌អង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ទេ គឺ​ព្រះ‌អង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះ‌អង្គ​មុខ​ជា​ប្រណី‌សន្ដោស ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។

33. តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស បើ​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ហើយ​នោះ?

34. តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះ‌គ្រិស្ដ‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឲ្យ​យើង​ដូច្នេះ?

សូមអានជំពូកពេញលេញ រ៉ូម 8