គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 8:1-4 Khmer Standard Version (KHSV)

1. ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះ‌យេស៊ូ‌គ្រិស្ដ ឥត​មាន​ទោសពៃរ៍​ទៀត​ឡើយ​

2. ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។

3. ការ​អ្វី​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជា‌ម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះ‌អង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​យាង​មក មាន​និស្ស័យ​ជា​មនុស្ស ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស​ដែល​ជា​មនុស្ស។

4. ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​ការ​តម្រូវ​របស់​ក្រឹត្យ‌វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ

សូមអានជំពូកពេញលេញ រ៉ូម 8