គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 6:5-18 Khmer Standard Version (KHSV)

5. ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។

6. យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង​​ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប‌សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត

7. ដ្បិត​អ្នក​ដែល​ស្លាប់​មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។

8. ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រិស្ដ យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ

9. ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រិស្ដ​ដែល​រស់​ឡើង​វិញ​នោះ ទ្រង់​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ

10. ដ្បិត​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាប​ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នោះ គឺ​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់។

11. រីឯ​បង‌ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់ រួច​ផុត​ពី​អំណាច​បាប ហើយ​បង‌ប្អូន​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

12. ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បង‌ប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ

13. ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូន​ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌ជា‌ម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូន​ទៅ​បម្រើ​ព្រះ‌ជា‌ម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​សុចរិត។

14. បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង‌ប្អូន​ទៀត​ហើយ ព្រោះ​បង‌ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

15. បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ក្រឹត្យ‌វិន័យ* តែ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ!

16. បង‌ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង‌ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង‌ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង‌ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង‌ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង‌ប្អូន​ស្លាប់ ឬ​មួយ​បង‌ប្អូន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ដែល​នាំ​ឲ្យ​បង‌ប្អូន​បាន​សុចរិត​។

17. សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់! ពី​ដើម​បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង‌ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង‌ប្អូន​បាន​ទទួល

18. បង‌ប្អូន​ក៏​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​សេចក្ដី​សុចរិត​វិញ។

សូមអានជំពូកពេញលេញ រ៉ូម 6