គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 6:1-10 Khmer Standard Version (KHSV)

1. ដូច្នេះ យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​រឹត​តែ​មាន​ចម្រើន​ឡើង?

2. ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប​​ហើយ តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត!

3. តើ​បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត។

4. ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ដូច្នេះ ព្រះ‌គ្រិស្ដ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុងរឿង​​របស់​ព្រះ‌បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។

5. ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។

6. យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង​​ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប‌សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត

7. ដ្បិត​អ្នក​ដែល​ស្លាប់​មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។

8. ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រិស្ដ យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ

9. ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រិស្ដ​ដែល​រស់​ឡើង​វិញ​នោះ ទ្រង់​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ

10. ដ្បិត​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាប​ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នោះ គឺ​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់។

សូមអានជំពូកពេញលេញ រ៉ូម 6