គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 15:30-33 Khmer Standard Version (KHSV)

30. បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង‌ប្អូន ក្នុង​នាម​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា‌អម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ ដោយ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ខ្ញុំ​ផង

31. ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ ដោយ​អំណរ។

32. ដូច្នេះ ខ្ញុំ​នឹង​មក​ដល់​បង‌ប្អូន​ទាំង​សប្បាយ​ចិត្ត ហើយ​ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​សម្រាក​នៅ​ជា​មួយ​បង‌ប្អូន។

33. សូម​ព្រះ‌ជា‌ម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា! អាម៉ែន!។

សូមអានជំពូកពេញលេញ រ៉ូម 15