គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 15:21-31 Khmer Standard Version (KHSV)

21. គឺ​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា: «អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ព្រះ‌អង្គ មុខ​ជា​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ មុខ​ជា​បាន​យល់»។

22. ការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ខាន​ជា​ច្រើន​ដង មិន​បាន​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន។

23. ប៉ុន្តែ ឥឡូវ​កិច្ចការ​របស់​ខ្ញុំ​ក្នុង​ភូមិ​ភាគ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ។ ម្យ៉ាង​ទៀត តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​បំណង​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន​ជា​ខ្លាំង

24. នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស្ប៉ាញ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ឆៀង​ចូល​មក​ជួប​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន​បន្តិច​មក។

25. ប៉ុន្តែ ពេល​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​បម្រើ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*

26. ដ្បិត​បង‌ប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បង‌ប្អូន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌វិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡឹម។

27. បង‌ប្អូន​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ដូច្នេះ ព្រោះ​គេ​មាន​ជំពាក់​បំណុល​ម្យ៉ាង គឺ​បង‌ប្អូន​សាសន៍​ដទៃ​បាន​ទទួល​សម្បត្តិ​ខាង​វិញ្ញាណ រួម​ជា​មួយ​សាសន៍​យូដា​យ៉ាង​ណា គេ​ក៏​ត្រូវ​យក​សម្បត្តិ​ខាង​លោកីយ៍​ទៅ​ជួយ​សាសន៍​យូដា​យ៉ាង​នោះ​ដែរ។

28. ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្ប៉ាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន។

29. ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មក​រក​បង‌ប្អូន​នោះ ខ្ញុំ​មាន​ទាំង​ព្រះ‌ពរ​គ្រប់​យ៉ាង​របស់​ព្រះ‌គ្រិស្ដ​មក​ជា​មួយ​ផង​។

30. បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង‌ប្អូន ក្នុង​នាម​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា‌អម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ ដោយ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ខ្ញុំ​ផង

31. ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ ដោយ​អំណរ។

សូមអានជំពូកពេញលេញ រ៉ូម 15