គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 14:15-21 Khmer Standard Version (KHSV)

15. ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បង‌ប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​គេ​ហើយ។

16. អ្វីៗ​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ មិន​ត្រូវ​ទុក​ឲ្យ​គេ​មាន​ឱកាស​និយាយ​និន្ទា​បាន​ឡើយ

17. ដ្បិត​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជា‌ម្ចាស់​មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត សេចក្ដី​សុខ‌សាន្ត និង​អំណរ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

18. អ្នក​ណា​បម្រើ​ព្រះ‌គ្រិស្ដ​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។

19. ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។

20. មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​ឲ្យ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។

21. ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះ‌ពាល់​របស់​ណា​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។

សូមអានជំពូកពេញលេញ រ៉ូម 14