គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 14:1-10 Khmer Standard Version (KHSV)

1. ចូរ​ទទួល​បង‌ប្អូន​ណា​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដោយ​រាក់‌ទាក់ មិន​ត្រូវ​រិះគន់​យោបល់​របស់​គេ​ឡើយ។

2. បើ​មាន​នរណា​ម្នាក់​ជឿ​ថា​ខ្លួន​មាន​សិទ្ធិ​បរិភោគ​អ្វី​ក៏​បាន ហើយ​មាន​ម្នាក់​ទៀត​ដែល​មាន​ជំនឿ​ទន់​ខ្សោយ បរិភោគ​តែ​បន្លែ

3. មិន​ត្រូវ​ឲ្យ​អ្នក​បរិភោគ​អ្វី​ក៏​បាន មើល‌ងាយ​អ្នក​ដែល​មិន​បរិភោគ​នោះ​ឡើយ រីឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​បរិភោគ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ទទួល​អ្នក​នោះ​ដែរ។

4. តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​វិនិច្ឆ័យ​អ្នក​បម្រើ​របស់​គេ​ដូច្នេះ? អ្នក​បម្រើ​នោះ​ឈរ​ក្ដី ដួល​ក្ដី ស្រេច​តែ​នៅ​លើ​ម្ចាស់​របស់​គាត់​ទេ។ ក៏​ប៉ុន្តែ អ្នក​បម្រើ​នោះ​មុខ​ជា​ឈរ​មាំ​មិន​ខាន ដ្បិត​ព្រះ‌អម្ចាស់​មាន​អំណាច​ជួយ​គាត់​ឲ្យ​ឈរ​បាន។

5. មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទៅ!។

6. ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​ព្រះ‌អម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ​ដើម្បី​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ហើយ​គេ​ក៏​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ដែរ

7. ព្រោះ​ក្នុង​ចំណោម​បង‌ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ

8. ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជា‌និច្ច

9. ដ្បិត​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។

10. រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បង‌ប្អូន​របស់​អ្នក? យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជា‌ម្ចាស់

សូមអានជំពូកពេញលេញ រ៉ូម 14