គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 13:9-14 Khmer Standard Version (KHSV)

9. ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ត​លោភ‌លន់»​ ព្រម​ទាំង​មាន​បទ‌បញ្ជា​ឯ​ទៀត​ដែល​សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា: «ចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»​។

10. អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​បាន​ពេញ​លក្ខណៈ។

11. បង‌ប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺ​ដល់​ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។

12. យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។

13. ត្រូវ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តម្រា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែន‌ឈ្នានីស​គ្នា។

14. ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់​ខ្វាយ តាម​ការ​លោភ‌លន់​របស់​និស្ស័យ​មនុស្ស​នោះ​ឡើយ។

សូមអានជំពូកពេញលេញ រ៉ូម 13