គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:4-13 Khmer Standard Version (KHSV)

4. តើ​ព្រះ‌ជា‌ម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ»។

5. រីឯ​បច្ចុប្បន្ន‌កាល​នេះ​ក៏​ដូច្នោះ​ដែរ គឺ​មាន​នៅ​សល់​មនុស្ស​មួយ​ចំនួន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។

6. ប្រសិន​បើ​ព្រះ‌អង្គ​ជ្រើស​រើស​គេ​ដោយ​សារ​ព្រះ‌គុណ​ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ ព្រះ‌គុណ​លែង​មាន​លក្ខណៈ​ជា​ព្រះ‌គុណ​ទៀត​ហើយ​។

7. ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រា‌អែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ជ្រើស​រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​រឹង‌រូស​វិញ

8. ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌ជា‌ម្ចាស់​ទ្រង់​ធ្វើ​ឲ្យ​គេ​មាន​វិញ្ញាណ ស្ពឹក‌ស្រពន់ ឲ្យ​ភ្នែក​គេ​មើល​ពុំ​ឃើញ និង​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ពុំ​ឮ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ»​។

9. ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថា: «សូម​ឲ្យ​តុ​របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ និង​ឲ្យ​គេ​មាន​ទោស!។

10. សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត មើល​លែង​ឃើញ ហើយ​សូម​ធ្វើ​ឲ្យ​គេ​កោង​ខ្នង រហូត​ត​ទៅ»​។

11. ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេ​បាន​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ច្រណែន។

12. ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា​នាំ​ឲ្យ​ពិភព​លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់ ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេ​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?

13. ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​សាវ័ក*​សម្រាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ​ប្រសើរ

សូមអានជំពូកពេញលេញ រ៉ូម 11