គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:32-36 Khmer Standard Version (KHSV)

32. ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ដើម្បី​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។

33. ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជា‌ម្ចាស់​ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះ‌អង្គ​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះ‌អង្គ​បាន​ដែរ!

34. តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ?

35. តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​តប​ស្នង​សង​គុណ​វិញ?​។

36. អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ!។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច! អាម៉ែន!។

សូមអានជំពូកពេញលេញ រ៉ូម 11