គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:35-41 Khmer Standard Version (KHSV)

35. ព្រះ‌យេស៊ូ​ជ្រាប​ថា គេ​បាន​បណ្ដេញ​គាត់ កាល​ព្រះ‌អង្គ​ជួប​គាត់ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ជឿ​លើ​បុត្រ​មនុស្ស*​ឬ​ទេ?»។

36. គាត់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ តើ​នរណា​ជា​បុត្រ​មនុស្ស សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ជឿ​លើ​ព្រះ‌អង្គ»។

37. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ឃើញ​លោក​ស្រាប់ គឺ​អ្នក​ដែល​កំពុង​តែ​និយាយ​ជា​មួយ​អ្នក​ហ្នឹង​ហើយ​ជា​បុត្រ​មនុស្ស»។

38. គាត់​ទូល​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ជឿ​លើ​ព្រះ‌អង្គ​ហើយ»។ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

39. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​វិនិច្ឆ័យ​ចិត្ត​មនុស្ស គឺ​ឲ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​ឲ្យ​មនុស្ស​មើល​ឃើញ ត្រឡប់​ទៅ​ជា​ខ្វាក់​វិញ»។

40. ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ដែល​នៅ​ទី​នោះ​ជា​មួយ​ព្រះ‌អង្គ បាន​ឮ​ដូច្នេះ ក៏​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ប្រហែល​ជា​ចង់​ថា យើង​ខ្ញុំ​នេះ ជា​មនុស្ស​ខ្វាក់​ដែរ​ហើយ​មើល​ទៅ!»។

41. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ខ្វាក់​មែន អ្នក​រាល់​គ្នា​គ្មាន​បាប​ទេ។ ផ្ទុយ​ទៅ​វិញ មក​ពី​អ្នក​រាល់​គ្នា​ថា​ខ្លួន​មើល​ឃើញ​ដូច្នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ជាប់​បាប​រហូត»។

សូមអានជំពូកពេញលេញ យ៉ូហាន 9