គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:21-27 Khmer Standard Version (KHSV)

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​កិច្ចការ​តែ​មួយ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង‌ឆ្ងល់​ទៅ​វិញ។

22. លោក​ម៉ូសេ*​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក* (តាម​ពិត គឺ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ មិន​មែន​លោក​ម៉ូសេ​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ*។

23. បើ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ តែ​ឥត​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ​ទេ​នោះ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដែល​បាន​ប្រោស​មនុស្ស​មួយ​ទាំង​មូល​ឲ្យ​បាន​ជា នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?

24. កុំ​នាំ​គ្នា​វិនិច្ឆ័យ ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។

25. មាន​អ្នក​ក្រុង​យេរូ‌សាឡឹម​ខ្លះ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​គេ​រក​សម្លាប់

26. ឥឡូវ​នេះ លោក​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​លោក​ដូច្នេះ? អ្នក​ដឹក​នាំ​របស់​យើង​ប្រហែល​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ព្រះ‌គ្រិស្ដ*​ទេ​ដឹង

27. ប៉ុន្តែ ពេល​ព្រះ‌គ្រិស្ដ​យាង​មក គ្មាន​នរណា​ដឹង​ថា​ទ្រង់​យាង​មក​ពី​ណា​ទេ។ រីឯ​លោក​នេះ​វិញ យើង​ដឹង​ហើយ​ថា​គាត់​មក​ពី​ណា»។

សូមអានជំពូកពេញលេញ យ៉ូហាន 7