គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:26-30 Khmer Standard Version (KHSV)

26. ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សិស្ស​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។

27. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ថា៖ «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សិស្ស​នោះ​យក​គាត់​មក​នៅ​ជា​មួយ។

28. បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌អង្គ​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។

29. នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។

30. កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។

សូមអានជំពូកពេញលេញ យ៉ូហាន 19