គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:1-13 Khmer Standard Version (KHSV)

1. ពេល​នោះ លោក​ពីឡាត​បង្គាប់​ឲ្យ​ទាហាន​យក​ព្រះ‌យេស៊ូ​ទៅ​វាយ​នឹង​រំពាត់។

2. ពួក​ទាហាន​យក​បន្លា​មក​ក្រង​ធ្វើ​ជា​មកុដ​បំពាក់​ព្រះ‌សិរសា​ព្រះ‌អង្គ ហើយ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះ‌អង្គ​ដែរ។

3. បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយ‌បង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​ព្រះ‌អង្គ។

4. លោក​ពីឡាត​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​សា​ជា​ថ្មី​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍​ខ្ញុំ​នាំ​គាត់​មក​ខាង​ក្រៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។

5. ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​មក ទាំង​ពាក់​ភួង​បន្លា​ជា​មកុដ និង​ពាក់​អាវ​ពណ៌​ក្រហម​ទុំ​ផង។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។

6. កាល​ពួក​នាយក​បូជា‌ចារ្យ* និង​កង​រក្សា​ព្រះ‌វិហារ*​ឃើញ​ព្រះ‌អង្គ គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។

7. ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។

8. កាល​លោក​ពីឡាត​ឮ​ដូច្នោះ លោក​រឹត​តែ​ភ័យ​ខ្លាច​ថែម​ទៀត។

9. លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​ព្រះ‌យេស៊ូ​ថា៖ «អ្នក​មក​ពី​ណា?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​សោះ។

10. ហេតុ​នេះ លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។

11. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប*​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

12. តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោ‌បាយ​ដោះ​លែង​ព្រះ‌យេស៊ូ ប៉ុន្តែ ជន‌ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន​មែន​ជា​មិត្ត​សម្លាញ់​របស់​ព្រះចៅ​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ!»។

13. កាល​លោក​ពីឡាត​ឮ​ពាក្យ​នេះ លោក​នាំ​ព្រះ‌យេស៊ូ​ទៅ​ខាង​ក្រៅ ឲ្យ​គង់​លើ​វេទិកា​សម្រាប់​កាត់​ក្ដី នៅ​ត្រង់​កន្លែង​មួយ​ឈ្មោះ “លាន​ក្រាល​ថ្ម” ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “កាប្បាថា”

សូមអានជំពូកពេញលេញ យ៉ូហាន 19