គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:28-33 Khmer Standard Version (KHSV)

28. ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​ព្រះ‌បិតា​វិញ»។

29. ពួក​សិស្ស*​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ​ហើយ ព្រះ‌អង្គ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។

30. ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា​ព្រះ‌អង្គ​ឈ្វេង​យល់​គ្រប់​សេចក្ដី​ទាំង​អស់ មិន​បាច់​មាន​នរណា​ទូល​សួរ​ព្រះ‌អង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ជឿ​ថា ព្រះ‌អង្គ​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់​មែន»។

31. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជឿ​មែន​ឬ!

32. ប៉ុន្តែ ពេល​កំណត់​មក​ដល់ គឺ​ពេល​នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន បោះ​បង់​ចោល​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ តាម​ពិត ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​ព្រះ‌បិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។

33. ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។

សូមអានជំពូកពេញលេញ យ៉ូហាន 16