គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:1-9 Khmer Standard Version (KHSV)

1. ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ងាក​ចេញ​ពី​ជំនឿ។

2. គេ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​សាលា​ប្រជុំ* ហើយ​នៅ​ថ្ងៃ​ក្រោយ អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ព្រះ‌ជាម្ចាស់។

3. គេ​ធ្វើ​ដូច្នេះ មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះ‌បិតា ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ផង។

4. ខ្ញុំ​និយាយ​សេចក្ដី​នេះ​ប្រាប់​អ្នក​រាល់​គ្នា លុះ​ដល់​ពេល​កំណត់ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ។ កាល​ពី​មុន ខ្ញុំ​មិន​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ពី‌ព្រោះ​កាល​ណោះ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ»។

5. «ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​លោក​អញ្ជើញ​ទៅ​ណា”​ឡើយ។

6. ពេល​ឮ​ខ្ញុំ​និយាយ​ដូច្នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ខ្លាំង​ណាស់។

7. ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា បើ​ខ្ញុំ​ទៅ ទើប​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ដ៏​ជួយ​ការ‌ពារ​មិន​យាង​មក​រក​អ្នក​រាល់​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះ‌អង្គ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។

8. កាល​ណា​ព្រះ‌អង្គ​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​បញ្ជាក់​ឲ្យ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប* អំពី​សេចក្ដី​សុចរិត* និង​អំពី​ការ​កាត់​ទោស។

9. គេ​យល់​ខុស​អំពី​បាប ព្រោះ​គេ​មិន​ជឿ​លើ​ខ្ញុំ

សូមអានជំពូកពេញលេញ យ៉ូហាន 16