គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:46-50 Khmer Standard Version (KHSV)

46. ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត។

47. បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រតិបត្តិ​តាម មិន​មែន​ខ្ញុំ​ទេ​ដែល​កាត់​ទោស​អ្នក​នោះ ដ្បិត​ខ្ញុំ​មក មិន​មែន​ដើម្បី​កាត់​ទោស​មនុស្ស​លោក​ទេ គឺ​ខ្ញុំ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ។

48. អ្នក​ណា​ផាត់​ខ្ញុំ​ចោល ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ‌ក្រម​កាត់​ទោស​រួច​ស្រេច​ទៅ​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

49. ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នេះ មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ទេ គឺ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​បង្គាប់​ខ្ញុំ​នូវ​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ និង​ថ្លែង។

50. ខ្ញុំ​ដឹង​ថា​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។ សេចក្ដី​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ដូច​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដែរ»។

សូមអានជំពូកពេញលេញ យ៉ូហាន 12