គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:41-47 Khmer Standard Version (KHSV)

41. ព្យាការី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ មក​ពី​លោក​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ ហើយ​លោក​ក៏​ថ្លែង​ទុក​អំពី​ព្រះ‌អង្គ។

42. ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី* និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ*

43. ដ្បិត​ពួក​គេ​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ជា​ជាង​ទទួល​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់។

44. ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​ណា​ជឿ​លើ​ខ្ញុំ មិន​ត្រឹម​តែ​ជឿ​លើ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។

45. អ្នក​ណា​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​ឃើញ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។

46. ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត។

47. បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រតិបត្តិ​តាម មិន​មែន​ខ្ញុំ​ទេ​ដែល​កាត់​ទោស​អ្នក​នោះ ដ្បិត​ខ្ញុំ​មក មិន​មែន​ដើម្បី​កាត់​ទោស​មនុស្ស​លោក​ទេ គឺ​ខ្ញុំ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ។

សូមអានជំពូកពេញលេញ យ៉ូហាន 12