គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:36-40 Khmer Standard Version (KHSV)

36. ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រ‌ធីតា​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដា‌ជន​ឃើញ។

37. ទោះ​បី​ព្រះ‌យេស៊ូ​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ឲ្យ​គេ​ឃើញ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​ព្រះ‌អង្គ​ដដែល

38. គឺ​ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ឲ្យ​នរណា​ឃើញ?»។

39. គេ​ពុំ​អាច​ជឿ​បាន​ឡើយ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទៀត​ថា៖

40. «ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង មិន​ឲ្យ​ភ្នែក​គេ​មើល​ឃើញ មិន​ឲ្យ​ប្រាជ្ញា​គេ​យល់ ហើយ​មិន​ឲ្យ​គេ​ងាក​មក​រក​យើង ក្រែង‌លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា»។

សូមអានជំពូកពេញលេញ យ៉ូហាន 12