គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:31-37 Khmer Standard Version (KHSV)

31. ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។

32. រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។

33. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ដែល​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត។

34. បណ្ដា‌ជន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌អង្គ​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រិស្ដ*​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?

35. តើ​នរណា​ជា​បុត្រ​មនុស្ស​នោះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ដើរ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​ពន្លឺ​នៅ​ឡើយ ក្រែង‌លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ដ្បិត​អ្នក​ដើរ​ក្នុង​សេចក្ដី​ងងឹត​ពុំ​ដឹង​ថា​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។

36. ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រ‌ធីតា​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដា‌ជន​ឃើញ។

37. ទោះ​បី​ព្រះ‌យេស៊ូ​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ឲ្យ​គេ​ឃើញ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​ព្រះ‌អង្គ​ដដែល

សូមអានជំពូកពេញលេញ យ៉ូហាន 12