គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:3-11 Khmer Standard Version (KHSV)

3. នាង​ម៉ារី​យក​ប្រេង​ក្រអូប​កន្លះ‌លីត្រ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លប់ មក​ចាក់​លាប​ព្រះ‌បាទា​ព្រះ‌យេស៊ូ រួច​យក​សក់​នាង​ជូត ក្លិន​ប្រេង​ក្រអូប​សាយ​ពេញ​ផ្ទះ។

4. ពេល​នោះ សិស្ស*​ម្នាក់​ឈ្មោះ​យូដាស‌អ៊ីស្កា‌រីយ៉ុត ដែល​នឹង​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ ពោល​ឡើង​ថា៖

5. «ម្ដេច​ក៏​មិន​យក​ប្រេង​ក្រអូប ដែល​មាន​តម្លៃ​បី​រយ​ដួង* ទៅ​លក់​យក​ប្រាក់​ចែក​ឲ្យ​ជន​ក្រីក្រ​វិញ?»។

6. គាត់​និយាយ​ដូច្នេះ មិន​មែន​មក​ពី​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រ​ទេ គឺ​មក​ពី​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​តែង​លួច​យក​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ថង់​នោះ។

7. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​បំណង​ចិត្ត​នាង​ទៅ! នាង​ចាក់​ប្រេង​ក្រអូប​នេះ​សម្រាប់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។

8. អ្នក​ក្រីក្រ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ»។

9. ជន‌ជាតិ​យូដា​ច្រើន​កុះ‌ករ​បាន​ឮ​ដំណឹង​ថា ព្រះ‌អង្គ​គង់​នៅ​ភូមិ​បេត‌ថានី គេ​នាំ​គ្នា​មក មិន​មែន​គ្រាន់​តែ​ចង់​ឃើញ​ព្រះ‌យេស៊ូ​ប៉ុណ្ណោះ​ទេ គឺ​ចង់​ឃើញ​លោក​ឡាសារ​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ថែម​ទៀត​ផង។

10. ពួក​នាយក​បូជា‌ចារ្យ*​បាន​សម្រេច​ចិត្ត​សម្លាប់​លោក​ឡាសារ​ដែរ

11. ព្រោះ​តែ​គាត់​នេះ​ហើយ បាន​ជា​មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​បែក​ចេញ​ពី​ពួក​គេ មក​ជឿ​លើ​ព្រះ‌យេស៊ូ។

សូមអានជំពូកពេញលេញ យ៉ូហាន 12