គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:1-5 Khmer Standard Version (KHSV)

1. ប្រាំ​មួយ​ថ្ងៃ​មុន​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​យាង​មក​ភូមិ​បេត‌ថានី ជា​ភូមិ​របស់​លោក​ឡាសារ ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

2. នៅ​ទី​នោះ គេ​រៀបចំ​ជប់‌លៀង​ថ្វាយ​ព្រះ‌យេស៊ូ។ នាង​ម៉ាថា​បម្រើ​ភ្ញៀវ រីឯ​លោក​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ និង​អ្នក​ឯ​ទៀត។

3. នាង​ម៉ារី​យក​ប្រេង​ក្រអូប​កន្លះ‌លីត្រ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លប់ មក​ចាក់​លាប​ព្រះ‌បាទា​ព្រះ‌យេស៊ូ រួច​យក​សក់​នាង​ជូត ក្លិន​ប្រេង​ក្រអូប​សាយ​ពេញ​ផ្ទះ។

4. ពេល​នោះ សិស្ស*​ម្នាក់​ឈ្មោះ​យូដាស‌អ៊ីស្កា‌រីយ៉ុត ដែល​នឹង​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ ពោល​ឡើង​ថា៖

5. «ម្ដេច​ក៏​មិន​យក​ប្រេង​ក្រអូប ដែល​មាន​តម្លៃ​បី​រយ​ដួង* ទៅ​លក់​យក​ប្រាក់​ចែក​ឲ្យ​ជន​ក្រីក្រ​វិញ?»។

សូមអានជំពូកពេញលេញ យ៉ូហាន 12