គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:55-57 Khmer Standard Version (KHSV)

55. ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*។

56. គេ​រក​ព្រះ‌យេស៊ូ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព្រះ‌វិហារ*​ថា៖ «អ្នក​គិត​ដូច​ម្ដេច? លោក​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទេ​មើល​ទៅ!»។

57. ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​ព្រះ‌អង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​ឲ្យ​គេ​ចាប់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ យ៉ូហាន 11