គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:2-7 Khmer Standard Version (KHSV)

2. នាង​ម៉ារី​នេះ​ជា​ស្ត្រី​ម្នាក់ ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌បាទា​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។

3. នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់​កំពុង​តែ​មាន​ជំងឺ»។

4. កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ឲ្យ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សម្តែង​សិរី‌រុងរឿង​វិញ»។

5. ព្រះ‌យេស៊ូ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។

6. កាល​ព្រះ‌អង្គ​ជ្រាប​ដំណឹង​ថា លោក​ឡាសារ​មាន​ជំងឺ ព្រះ‌អង្គ​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត

7. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។

សូមអានជំពូកពេញលេញ យ៉ូហាន 11