គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:1-5 Khmer Standard Version (KHSV)

1. នៅ​ភូមិ​បេត‌ថានី មាន​បុរស​ម្នាក់​ឈ្មោះ ឡាសារ គាត់​មាន​ជំងឺ។ នាង​ម៉ាថា និង​នាង​ម៉ារី​ជា​បង​ស្រី​របស់​គាត់ ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។

2. នាង​ម៉ារី​នេះ​ជា​ស្ត្រី​ម្នាក់ ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌បាទា​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។

3. នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់​កំពុង​តែ​មាន​ជំងឺ»។

4. កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ឲ្យ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សម្តែង​សិរី‌រុងរឿង​វិញ»។

5. ព្រះ‌យេស៊ូ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។

សូមអានជំពូកពេញលេញ យ៉ូហាន 11