គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 10:8-15 Khmer Standard Version (KHSV)

8. អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។

9. ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ​ថែម​ទៀត​ផង។

10. ចោរ​វា​មក គិត​តែ​ពី​លួច​ប្លន់ គិត​តែ​ពី​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឲ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌»។

11. ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។

12. រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម ទុក​ឲ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កំចាត់‌កំចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន​មែន​ជា​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។

13. អ្នក​នោះ​មិន​ខ្វល់​ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។

14. ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ

15. គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

សូមអានជំពូកពេញលេញ យ៉ូហាន 10