គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 10:29-40 Khmer Standard Version (KHSV)

29. ព្រះ‌បិតា​ដែល​បាន​ប្រទាន​ចៀម​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ ទ្រង់​មាន​អំណាច​ធំ​លើស​អ្វីៗ​ទាំង​អស់ គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ព្រះ‌ហស្ដ​ព្រះ‌បិតា​បាន​ឡើយ។

30. ខ្ញុំ និង​ព្រះ‌បិតា​ជា​អង្គ​តែ​មួយ»។

31. ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​ព្រះ‌អង្គ។

32. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។

33. ជន‌ជាតិ​យូដា​តប​ទៅ​ព្រះ‌អង្គ​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ‌ជាម្ចាស់»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​វិន័យ*​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ព្រះ។

35. យើង​មិន​អាច​លុប​បំបាត់​គម្ពីរ​បាន​ឡើយ បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះ‌បន្ទូល​ថា​ជា “ព្រះ” ដូច្នេះ

36. ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​ព្រះ‌ជាម្ចាស់ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា​ខ្ញុំ​ប្រមាថ​ព្រះ‌អង្គ​ទៅ​វិញ? ព្រះ‌បិតា​បាន​ប្រោស​ខ្ញុំ​ឲ្យ​វិសុទ្ធ ហើយ​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។

37. ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះ‌បិតា​ទេ​នោះ សុំ​កុំ​ជឿ​ខ្ញុំ​ឡើយ។

38. ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ព្រះ‌អង្គ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា ព្រះ‌បិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌បិតា»។

39. គេ​រក​ចាប់​ព្រះ‌យេស៊ូ​ម្ដង​ទៀត ប៉ុន្តែ ព្រះ‌អង្គ​គេច​ផុត​ពី​គេ​ទៅ។

40. ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ជា​ថ្មី​ម្ដង​ទៀត ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​ធ្លាប់​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​កាល​ពី​មុន រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ យ៉ូហាន 10