គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 10:1-9 Khmer Standard Version (KHSV)

1. «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ផ្លោះ​ចូល​តាម​កន្លែង​ផ្សេង អ្នក​នោះ​ជា​ចោរ​លួច​ចោរ​ប្លន់។

2. រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ពិត​ជា​គង្វាល​របស់​ចៀម។

3. ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​គាត់​ចូល ហើយ​ចៀម​ទាំង​ប៉ុន្មាន​ស្ដាប់​សំឡេង​គាត់។ គាត់​ហៅ​ចៀម​ផ្ទាល់​របស់​គាត់​តាម​ឈ្មោះ​របស់​វា​រៀងៗ​ខ្លួន រួច​នាំ​ចេញ​ទៅ​ខាង​ក្រៅ។

4. លុះ​គាត់​បញ្ចេញ​ចៀម​ចេញ​ពី​ក្រោល​អស់​ហើយ គាត់​ដើរ​នាំ​មុខ​វា ហើយ​វា​ដើរ​តាម​ក្រោយ​គាត់ ពី‌ព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់។

5. ចៀម​ទាំង​នោះ​មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់​ខាត ផ្ទុយ​ទៅ​វិញ វា​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ឡើយ»។

6. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្តែ គេ​ពុំ​បាន​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ឡើយ។

7. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។

8. អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។

9. ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ​ថែម​ទៀត​ផង។

សូមអានជំពូកពេញលេញ យ៉ូហាន 10