គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:47-51 Khmer Standard Version (KHSV)

47. លោក​ភីលីព​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ កាល​ព្រះ‌យេស៊ូ​ទត​ឃើញ​លោក​ណា‌ថា‌ណែល​ដើរ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​ជាតិ​អ៊ីស្រា‌អែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត‌ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។

48. លោក​ណា‌ថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។

49. លោក​ណា‌ថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន»។

50. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ* ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។

51. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​ពួក​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​ចុះ​ឡើង​នៅ​ពី​លើ​បុត្រ​មនុស្ស*»។

សូមអានជំពូកពេញលេញ យ៉ូហាន 1