គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ាកុប 3:13-18 Khmer Standard Version (KHSV)

13. ក្នុង​ចំណោម​បង‌ប្អូន បើ​អ្នក​ណា​មាន​ប្រាជ្ញា និង​ចេះ​ដឹង សូម​សម្តែង​កិរិយា​មារ‌យាទ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ផុស​ចេញ​មក​ពី​ចិត្ត​ស្លូត​បូត និង​ពី​ប្រាជ្ញា​ទាំង​ស្រុង។

14. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​មាន​ចិត្ត​ច្រណែន‌ឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។

15. ប្រាជ្ញា​បែប​នេះ​មិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ស

16. ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។

17. រីឯ​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ* បន្ទាប់​មក ជា​ប្រាជ្ញា​ផ្ដល់​សន្តិ‌ភាព មាន​អធ្យាស្រ័យ ទុក​ចិត្ត​គ្នា ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លំអៀង ឥត​មាន​ពុត​ត្បុត។

18. អស់​អ្នក​កសាង​សន្តិ‌ភាព​តែង​សាប​ព្រោះ​សន្តិ‌ភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត*។

សូមអានជំពូកពេញលេញ យ៉ាកុប 3