គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យូដាស 1:8-13 Khmer Standard Version (KHSV)

8. ពួក​ទាំង​នេះ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ គំនិត​រវើ‌រវាយ​របស់​គេ​បាន​ធ្វើ​ឲ្យ​រូប​កាយ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​មើល‌ងាយ​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ជេរ​ប្រមាថ​ពួក​ទេវតា​ដែល​ប្រកប​ដោយ​សិរី‌រុងរឿង។

9. នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង!»។

10. រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។

11. អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កាអ៊ីន។ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង ដូច​លោក​បាឡាម ព្រោះ​តែ​ចង់​បាន​ប្រាក់ ពួក​គេ​ក៏​វិនាស​អន្តរាយ ព្រោះ​តែ​ការ​បះ‌បោរ ដូច​លោក​កូរេ​ដែរ។

12. នៅ​ពេល​ដែល​បង‌ប្អូន​បរិភោគ​អាហារ​រួម​គ្នា ដោយ​ចិត្ត​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ល្អក់‌កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ

13. ពួក​គេ​ប្រៀប​បី​ដូច​ជា​រលក​សមុទ្រ​ដ៏​កំណាច បក់​បោក​បែក​ពពុះ គួរ​ឲ្យ​អៀន​ខ្លួន។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​វង្វេង​ទិស ដែល​ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង អស់‌កល្ប​ជា‌និច្ច!

សូមអានជំពូកពេញលេញ យូដាស 1