គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 2:17-23 Khmer Standard Version (KHSV)

17. ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​យេរេមា​ថា៖

18. «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ» ។

19. កាល​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖

20. «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះ‌អង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌កុមារ ស្លាប់​បាត់​អស់​ទៅ​ហើយ»។

21. លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះ‌អង្គ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រា‌អែល​វិញ។

22. ប៉ុន្តែ កាល​លោក​ដឹង​ថា ព្រះ‌បាទ​អើខេ‌ឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះ‌បាទ​ហេរ៉ូដ​ជា​ព្រះ‌បិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ដោយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ឲ្យ​ដឹង ក្នុង​សុបិន​និមិត្ត។

23. លោក​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ព្យាការី*​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។

សូមអានជំពូកពេញលេញ ម៉ាថាយ 2