គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:24-27 Khmer Standard Version (KHSV)

24. លុះ​ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស អ្នក​ហូត​ពន្ធ​សម្រាប់​ព្រះ‌វិហារ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស ហើយ​សួរ​ថា៖ «លោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ឬ​ទេ?»។

25. លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែន‌ដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។

26. លោក​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ

27. ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។

សូមអានជំពូកពេញលេញ ម៉ាថាយ 17