គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:1-7 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* បាន​ជ្រាប​អំពី​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ

2. ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​បរិពារ​ថា៖ «យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​ឫទ្ធា‌នុភាព សម្តែង​ការ​អស្ចារ្យ​យ៉ាង​នេះ»។

3. ព្រះ‌បាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ទ្រង់​ជឿ​តាម​ពាក្យ​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព​ជា​អនុជ*

4. ព្រោះ​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។

5. ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ទ្រង់​ខ្លាច​បណ្ដា‌ជន ព្រោះ​ពួក​គេ​ចាត់​ទុក​លោក​ជា​ព្យាការី*​មួយ​រូប។

6. នៅ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង

7. រហូត​ដល់​ស្បថ‌ស្បែ​សន្យា​នឹង​នាង​ថា បើ​នាង​ចង់​បាន​អ្វី ស្ដេច​ប្រទាន​ឲ្យ​ទាំង​អស់។

សូមអានជំពូកពេញលេញ ម៉ាថាយ 14