2. សាវ័ក*ទាំងដប់ពីរមាននាមដូចតទៅ: អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ
3. ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ* យ៉ាកុបជាកូនរបស់លោកអាល់ផាយ និងថាដេ
4. ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
5. ព្រះយេស៊ូចាត់សិស្ស*ទាំងដប់ពីររូបនេះឲ្យទៅ ដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
6. គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។