គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:14-21 Khmer Standard Version (KHSV)

14. ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ទៅ​ជា​មួយ។ ក្នុង​ទូក​គេ​មាន​នំប៉័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ។

15. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដាស់‌តឿន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ផារី‌ស៊ី* ព្រម​ទាំង​មេ​ម្សៅ​របស់​ស្ដេច​ហេរ៉ូដ ឲ្យ​មែន​ទែន»។

16. ពួក​សិស្ស*​ជជែក​គ្នា​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​យើង​គ្មាន​នំប៉័ង​ទេ​ដឹង!»។

17. ព្រះ‌យេស៊ូ​ជ្រាប​គំនិត​ពួក​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ពុំ​ទាន់​ស្ដាប់​បាន ពុំ​ទាន់​យល់​សេចក្ដី​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស?

18. អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ​ឬ!។ តើ​អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ?

19. កាល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ដុំ ចែក​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​នំប៉័ង​ដែល​សល់​បាន​ប៉ុន្មាន​ល្អី?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «ដប់‌ពីរ​ល្អី»។

20. «ចុះ​កាល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ‌ពីរ​ដុំ ចែក​ឲ្យ​មនុស្ស​បួន​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល?»។ គេ​ទូល​ថា៖ «ប្រាំ‌ពីរ​ជាល»។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ!»។

សូមអានជំពូកពេញលេញ ម៉ាកុស 8