54. ព្រះអង្គយាងឡើងលើគោកជាមួយសិស្ស* ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។
55. គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែង ដែលគេឮថាព្រះអង្គគង់នៅ។
56. គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិក្នុងក្រុង ឬតាមស្រុកស្រែក្ដី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្ដ្រព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ព្រះអង្គ បានជាសះស្បើយគ្រប់ៗគ្នា។