គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 4:29-40 Khmer Standard Version (KHSV)

29. លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។

30. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា​មក​ប្រដូច​នឹង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ?

31. ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។

32. លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។

33. ព្រះ‌យេស៊ូ​តែង​ប្រកាស​ព្រះ‌បន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។

34. ព្រះ‌អង្គ​តែង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន ព្រះ‌អង្គ​បក‌ស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស*។

35. នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

36. ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

37. ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។

38. រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។

39. ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។

40. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។

សូមអានជំពូកពេញលេញ ម៉ាកុស 4