គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 3:13-24 Khmer Standard Version (KHSV)

13. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌អង្គ។

14. ព្រះ‌អង្គ​តែង‌តាំង​សាវ័ក​ដប់‌ពីរ​រូប​ឲ្យ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ

15. ទាំង​ឲ្យ​គេ​មាន​អំណាច​ដេញ​អារក្ស​ថែម​ទៀត​ផង។

16. ព្រះ‌អង្គ​បាន​តែង‌តាំង​អ្នក​ដប់‌ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា ពេត្រុស

17. យ៉ាកុប​ជា​កូន​របស់​លោក​សេបេ‌ដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរ‌លាន់”

18. អនទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម

19. និង​យូដាស‌អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះ‌អង្គ។

20. កាល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជន​ជួប‌ជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌អង្គ និង​ពួក​សិស្ស*​រក​ពេល​បរិ‌ភោគ​មិន​បាន​សោះ។

21. ព្រះ‌ញាតិ‌វង្ស​របស់​ព្រះ‌អង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់​ព្រះ‌អង្គ​ទៅ​វិញ ព្រោះ​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី​ហើយ។

22. ពួក​អាចារ្យ* ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេល‌សេប៊ូល​ជា​ស្ដេច​អារក្ស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អារក្ស​ដូច្នេះ ព្រោះ​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ»។

23. ព្រះ‌យេស៊ូ​ត្រាស់​ហៅ​គេ​មក រួច​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ថា៖ «តើ​មារ*​សាតាំង​អាច​ដេញ​មារ​សាតាំង​ដូច​ម្ដេច​កើត?

24. ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់‌វង្ស​ត​ទៅ​មុខ​ឡើយ។

សូមអានជំពូកពេញលេញ ម៉ាកុស 3