គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:33-40 Khmer Standard Version (KHSV)

33. នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។

34. នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូលបង្គំ​ចោល​ដូច្នេះ?»។

35. អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលីយ៉ា!»។

36. មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ​ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលីយ៉ា​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។

37. រីឯ​ព្រះ‌យេស៊ូ​វិញ ទ្រង់​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ

38. វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។

39. នាយ​ទាហាន​រ៉ូម៉ាំង ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ ឃើញ​ព្រះ‌អង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។

40. មាន​ស្ត្រីៗ​ខ្លះ​ទៀត​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូស្វេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។

សូមអានជំពូកពេញលេញ ម៉ាកុស 15